1. ចូរសរសើរដល់ព្រះយេហូវ៉ាដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើងខ្ញុំនោះជាការសំណំហើយ ក៏ពីរោះផងសេចក្ដីសរសើរជាការគួរគប្បី
2. ព្រះយេហូវ៉ាទ្រង់កំពុងតែសង់ក្រុងយេរូសាឡិមឡើងទ្រង់កំពុងតែប្រមូលពួកសាសន៍អ៊ីស្រាអែលដែលត្រូវបំបរទៅជាឈ្លើយ មកវិញ
3. ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជាក៏រុំរបួសឲ្យគេផង
4. ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយក៏ហៅបានតាមឈ្មោះទាំងអស់
5. ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរហើយមានឫទ្ធានុភាពក្រៃលែងឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់
6. ព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សរាបសាតែបង្ក្រាបពួកមនុស្សអាក្រក់ចុះដល់ដីវិញ
7. ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដោយពាក្យអរព្រះគុណចូរច្រៀងបទសរសើរដល់ព្រះនៃយើងខ្ញុំ ដោយចាប់ស៊ុង
8. ទ្រង់បាំងមេឃដោយពពក ក៏ចាត់ចែងភ្លៀងសំរាប់ផែនដីហើយធ្វើឲ្យមានស្មៅដុះឡើងនៅលើភ្នំ
9. ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មានព្រមទាំងដល់កូនក្អែកដែលយំផង