1. ចូរសរសើរដល់ព្រះយេហូវ៉ានែ ព្រលឹងអញអើយចូរសរសើរដល់ព្រះយេហូវ៉ាចុះ
2. កាលខ្ញុំកំពុងរស់នៅឡើយនោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ាខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំក្នុងកាលដែលនៅមានជីវិតតទៅ
3. កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយគេនឹងជួយឯងមិនបានទេ
4. គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញនៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ
5. សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុបជាជំនួយរបស់ខ្លួនជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន