11. គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់និងពីតេជានុភាពរបស់ទ្រង់
12. ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់
13. រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ចហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ
14. ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួលក៏លើកពួកអ្នកដែលត្រូវឱន ឡើងវិញ
15. ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល
16. ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ
17. ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ