10. ឱព្រះយេហូវ៉ាអើយអស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពរ
11. គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់និងពីតេជានុភាពរបស់ទ្រង់
12. ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់
13. រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ចហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ
14. ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួលក៏លើកពួកអ្នកដែលត្រូវឱន ឡើងវិញ
15. ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល
16. ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ
17. ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ
18. ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់
19. ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ក៏នឹងឮពាក្យអំពាវនាវរបស់គេព្រមទាំងជួយសង្គ្រោះគេផង
20. ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ
21. មាត់ទូលបង្គំនឹងពោលពាក្យសរសើរពីព្រះយេហូវ៉ាគួរឲ្យមនុស្សទាំងឡាយ បានសូមឲ្យព្រះនាមបរិសុទ្ធរបស់ទ្រង់បានពរ នៅអស់កល្បជានិច្ចដែរ។