1. ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយទូលបង្គំនឹងលើកដំកើងទ្រង់ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច
2. ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច
3. ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែងឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន
4. មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់ដល់ដំណ១ទៀតព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង
5. ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តមហើយពីការអស្ចារ្យរបស់ទ្រង់ដែរ
6. មនុស្សទាំងឡាយនឹងថ្លែងពីឫទ្ធិនៃការដ៏គួរស្ញែងខ្លាចរបស់ទ្រង់ឯទូលបង្គំ នឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ
7. គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យដ៏ល្អប្រសើរហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
8. ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណានិងអាណិតអាសូរទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីសប្បុរសដ៏ធំទូលាយ
9. ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន
10. ឱព្រះយេហូវ៉ាអើយអស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពរ
11. គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់និងពីតេជានុភាពរបស់ទ្រង់