10. គឺទ្រង់ដែលប្រោសសេចក្ដីសង្គ្រោះដល់ពួកស្តេចក៏ប្រោសដាវីឌជាអ្នកបំរើទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់
11. សូមកន្ត្រាក់ជួយទូលបង្គំហើយប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍ដទៃដែលមាត់គេពោលតែពាក្យកលឧបាយហើយដៃស្តាំរបស់គេប្រព្រឹត្តតែសេចក្ដីភូតភរទទេ។
12. ៙ កូនប្រុសៗរបស់យើងខ្ញុំ នឹងបានដូចជាដើមណាដែលចំរើនធំឡើងពីកាលនៅក្មេងហើយកូនស្រីៗរបស់យើងខ្ញុំ នឹងបានដូចជាថ្មសីមាដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង
13. ជង្រុករបស់យើងខ្ញុំនឹងបានពេញដោយស្បៀងអាហារគ្រប់មុខហ្វូងចៀមរបស់យើងខ្ញុំនឹងកើតកូនទាំងពាន់ទាំងម៉ឺនចំរើនឡើងនៅឯវាល
14. គោរបស់យើងខ្ញុំនឹងមានកំឡាំងធ្វើការយ៉ាងធ្ងន់នឹងគ្មានខ្មាំងរុករានចូលឬនាំយើងខ្ញុំចេញទៅជាឈ្លើយឡើយក៏នឹងគ្មានឮសំរែកដោយភ័យនៅក្នុងផ្លូវយើងខ្ញុំដែរ