1. សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំបានប្រកបដោយព្រះពរជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំងហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម
2. ទ្រង់ជាសេចក្ដីសប្បុរស ហើយជាបន្ទាយនៃទូលបង្គំជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលប្រោសឲ្យទូលបង្គំរួចក៏ជាខែលនៃទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់គឺទ្រង់ដែលបង្ក្រាបរាស្ត្រនៅក្រោមអំណាចទូលបង្គំ
3. ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងគេឬកូនមនុស្ស បានជាទ្រង់រាប់អានដូច្នេះ
4. មនុស្សធៀបដូចជាខ្យល់ដង្ហើមទេអស់ទាំងថ្ងៃអាយុរបស់គេ ដូចជាស្រមោលដែលតែងបាត់ទៅ
5. ឱព្រះយេហូវ៉ាអើយ សូមទ្រង់បង្អោនស្ថានសួគ៌ហើយយាងចុះមកសូមពាល់ភ្នំទាំងប៉ុន្មាន នោះនឹងមានផ្សែងហុយឡើង
6. សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេសូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ
7. សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំគឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ
8. ដែលមាត់គេពោលតែពាក្យកលឧបាយហើយដៃស្តាំរបស់គេក៏ប្រព្រឹត្តតែសេចក្ដីភូតភរទទេ