4. ហេតុនោះបានជាវិញ្ញាណនៅក្នុងខ្លួនទូលបង្គំត្រូវអន់ថយទៅហើយចិត្តនៅក្នុងទូលបង្គំ ក៏នៅតែលតោល
5. ទូលបង្គំនឹកចាំពីអស់ទាំងថ្ងៃដែលកន្លងទៅហើយក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ហើយនឹកជញ្ជឹងពីអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់ដែរ
6. ទូលបង្គំលើកដៃប្រណម្យដល់ទ្រង់ព្រលឹងទូលបង្គំស្រេករកទ្រង់ ដូចជាដីហួតហែងស្រេករកទឹក។ –បង្អង់
7. ៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយសូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ