9. ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាលហោះទៅនៅឯទីបំផុតនៃសមុទ្រ
10. គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ
11. បើទូលបង្គំថា សេចក្ដីងងឹតនឹងគ្របបាំងទូលបង្គំជាប្រាកដហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ
12. ដូច្នេះទាំងសេចក្ដីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរឯសេចក្ដីងងឹត និងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់
13. ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ
14. ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ
15. កាលទូលបង្គំកើតមាននៅទីកំបាំងហើយបានសូន្យធ្វើបែបចំឡែកៗនៅទីទាបនៃផែនដីនោះគ្រោងកាយរបស់ទូលបង្គំមិនកំបាំងនឹងទ្រង់ទេ
16. ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូវឲ្យទូលបង្គំរស់នៅក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ
17. ឱព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ក៏មានចំនួនច្រើនណាស់ផង
18. បើសិនជាទូលបង្គំនឹងខំរាប់ចំនួននោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀតកាលណាទូលបង្គំភ្ញាក់ឡើងនោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ
19. ឱព្រះអង្គអើយ ទ្រង់នឹងប្រហារពួកមនុស្សអាក្រក់ជាមិនខាននែ ពួកមនុស្សដែលកំចាយឈាមអើយចូរថយចេញពីអញទៅ
20. ដ្បិតគេពោលយ៉ាងអាក្រក់ទាស់នឹងទ្រង់ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ គេចេញព្រះនាមទ្រង់ជាអសារឥតការ
21. ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្អប់ដល់ពួកអ្នកដែលស្អប់ទ្រង់ក៏ខ្ពើមដល់ពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ដែរទេតើ
22. គឺទូលបង្គំស្អប់គេពេញទីហើយគេបានត្រឡប់ជាខ្មាំងសត្រូវដល់ទូលបង្គំដែរ
23. ឱព្រះអង្គអើយ សូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផងសូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ
24. សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច។