ទំនុក‌ដំកើង 138:4-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​អរព្រះ‌គុណ​ដល់​ទ្រង់ដ្បិត​គេ​បាន​ឮ​ព្រះ‌បន្ទូលដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​ហើយ

5. អើ គេ​នឹង​ច្រៀង​ពី​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ាពី​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធំ​ក្រៃលែង

6. ដ្បិត​ទោះ​បើ​ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ពស់គង់​តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរតែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំងាយ​ហើយ

7. ទោះ​បើ​ទូល‌បង្គំ​ដើរ​នៅ​កណ្តាល​សេចក្ដី​ទុក្ខ​វេទនាគង់​តែ​ទ្រង់​នឹង​ចំរើន​កំឡាំង​ដល់​ទូល‌បង្គំ​ផងទ្រង់​នឹង​លើក​ព្រះ‌ហស្ត​ឡើងទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ពួក​ខ្មាំង​សត្រូវ​ទូល‌បង្គំហើយ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ដែរ

ទំនុក‌ដំកើង 138