2. យើងបានពាក់ព្យួរស៊ុងរបស់យើងនៅដើមចាកនាកណ្តាលស្រុកនោះ
3. ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើងទៅជាឈ្លើយគេបង្ខំឲ្យយើងច្រៀងបទគឺពួកអ្នកដែលបំផ្លាញយើងគេឲ្យយើងលេង ឲ្យគេបានអរសប្បាយដោយពាក្យថា ចូរច្រៀងបទ១របស់ក្រុងស៊ីយ៉ូនមកឲ្យយើងស្តាប់មើល
4. តែយើងនឹងច្រៀងបទនៃព្រះយេហូវ៉ានៅក្នុងប្រទេសដទៃដូចម្តេចបាន
5. ឱក្រុងយេរូសាឡិមអើយ បើសិនជាខ្ញុំភ្លេចឯងនោះសូមឲ្យដៃស្តាំខ្ញុំភ្លេចថ្វីដៃទៅផង
6. បើសិនជាខ្ញុំមិនរឭកដល់ឯងគឺបើខ្ញុំមិនចូលចិត្តនឹងក្រុងយេរូសាឡិមជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់ខ្ញុំនោះសូមឲ្យអណ្តាតខ្ញុំជាប់នៅក្រអូមមាត់ចុះ
7. ឱព្រះយេហូវ៉ាអើយសូមទ្រង់នឹកចាំពីពួកជនជាតិអេដំមថានៅថ្ងៃលំបាកនៃក្រុងយេរូសាឡិម នោះគេបានស្រែកថាចូររំលំវា ចូររំលំវាទៅ រហូតដល់ឫសជញ្ជាំងផង
8. ឱកូនស្រីនៃបាប៊ីឡូនអើយ ឯងនឹងត្រូវបំផ្លាញហើយសប្បាយហើយ អ្នកណាដែលសងដល់ឯងតាមការដែលឯងបានប្រព្រឹត្តនឹងយើង
9. សប្បាយហើយ អ្នកណាដែលនឹងចាប់កូនតូចរបស់ឯងទៅបោកនឹងថ្មផង។