ទំនុក‌ដំកើង 137:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. យើង​បាន​អង្គុយ​ចុះនៅ​មាត់​ទន្លេ​ស្រុក​បាប៊ីឡូនអើ យើង​បាន​យំ ដោយ​នឹក​រឭក​ដល់​ក្រុង​ស៊ីយ៉ូន

2. យើង​បាន​ពាក់​ព្យួរ​ស៊ុង​របស់​យើង​នៅ​ដើម​ចាកនា​កណ្តាល​ស្រុក​នោះ

3. ដ្បិត​នៅ​ទី​នោះ ពួក​អ្នក​ដែល​នាំ​យើង​ទៅ​ជា​ឈ្លើយគេ​បង្ខំ​ឲ្យ​យើង​ច្រៀង​បទគឺ​ពួក​អ្នក​ដែល​បំផ្លាញ​យើងគេ​ឲ្យ​យើង​លេង ឲ្យ​គេ​បាន​អរ​សប្បាយដោយ​ពាក្យ​ថា ចូរ​ច្រៀង​បទ​១​របស់​ក្រុង​ស៊ីយ៉ូន​មកឲ្យ​យើង​ស្តាប់​មើល

4. តែ​យើង​នឹង​ច្រៀង​បទ​នៃ​ព្រះ‌យេហូវ៉ានៅ​ក្នុង​ប្រទេស​ដទៃ​ដូច​ម្តេច​បាន

5. ឱ​ក្រុង​យេរូ‌សាឡិម​អើយ បើ​សិន​ជា​ខ្ញុំ​ភ្លេច​ឯងនោះ​សូម​ឲ្យ​ដៃ​ស្តាំ​ខ្ញុំ​ភ្លេច​ថ្វី‌ដៃ​ទៅ​ផង

ទំនុក‌ដំកើង 137