ទំនុក‌ដំកើង 136:4-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. គឺ​ដល់​ទ្រង់​ដែល​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ធំ​តែ​១​អង្គ​ទ្រង់ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

5. គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញាដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

6. គឺ​ដល់​ទ្រង់​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹកដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

7. គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មានដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

8. គឺ​ព្រះ‌អាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

9. និង​ព្រះ‌ចន្ទ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន សំរាប់​បំភ្លឺនៅ​ពេល​យប់ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

10. គឺ​ដល់​ទ្រង់​ដែល​បាន​ប្រហារ​ស្រុក​អេស៊ីព្ទចំ​លើ​អស់​ទាំង​កូន​ច្បង​របស់​គេដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

11. ព្រម​ទាំង​នាំ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​កណ្តាល​គេ​មកដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

12. ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សំរេចដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

13. គឺ​ដល់​ទ្រង់​ដែល​បាន​វែក​សមុទ្រ​ក្រហម​ចេញ​ជា​២ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

14. ក៏​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​កណ្តាល​សមុទ្រ​នោះដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

15. តែ​បាន​រលាស់​ទំលាក់​ផារ៉ោនព្រម​ទាំង​ពល‌ទ័ព​ទៅ​ក្នុង​សមុទ្រ​ក្រហមដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

16. គឺ​ដល់​ទ្រង់​ដែល​បាន​នាំ​រាស្ត្រ​ទ្រង់​ដើរ​កាត់​ទី​រហោ‌ស្ថានដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

ទំនុក‌ដំកើង 136