15. តែបានរលាស់ទំលាក់ផារ៉ោនព្រមទាំងពលទ័ពទៅក្នុងសមុទ្រក្រហមដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
16. គឺដល់ទ្រង់ដែលបាននាំរាស្ត្រទ្រង់ដើរកាត់ទីរហោស្ថានដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
17. គឺដល់ទ្រង់ដែលបានប្រហារស្តេចដ៏ធំទាំងប៉ុន្មានដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
18. ហើយបានសំឡាប់ពួកស្តេចដែលមានល្បីឈ្មោះផងដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
19. គឺស៊ីហុន ជាស្តេចនៃសាសន៍អាម៉ូរីដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
20. ហើយនឹងអុក ជាស្តេចស្រុកបាសានដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
21. ព្រមទាំងប្រទានស្រុកគេ ទុកជាមរដកដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
22. គឺជាមរដកដល់អ៊ីស្រាអែល ជាអ្នកបំរើទ្រង់ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
23. ជាព្រះដែលបាននឹកចាំពីយើងខ្ញុំក្នុងកាលដែលនៅក្នុងសណ្ឋានទាបថោកនៅឡើយដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
24. ហើយបានប្រោសយើងខ្ញុំឲ្យរួចពីពួកខ្មាំងសត្រូវដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
25. ជាព្រះដែលប្រទានឲ្យគ្រប់ទាំងសាច់មានអាហារដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
26. ឱសូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ចុះដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។