1. ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ាដ្បិតទ្រង់ល្អសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
2. ឱសូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
3. ឱសូមអរព្រះគុណដល់ព្រះអម្ចាស់ដ៏ធំលើអស់ទាំងព្រះអម្ចាស់ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
4. គឺដល់ទ្រង់ដែលធ្វើការអស្ចារ្យយ៉ាងធំតែ១អង្គទ្រង់ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
5. គឺដល់ទ្រង់ដែលបានបង្កើតផ្ទៃមេឃ ដោយប្រាជ្ញាដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
6. គឺដល់ទ្រង់ដែលបានក្រាលផែនដីនៅលើទឹកដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
7. គឺដល់ទ្រង់ដែលបានបង្កើតតួពន្លឺយ៉ាងធំទាំងប៉ុន្មានដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
8. គឺព្រះអាទិត្យ សំរាប់បំភ្លឺនៅពេលថ្ងៃដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
9. និងព្រះចន្ទ ហើយផ្កាយទាំងប៉ុន្មាន សំរាប់បំភ្លឺនៅពេលយប់ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
10. គឺដល់ទ្រង់ដែលបានប្រហារស្រុកអេស៊ីព្ទចំលើអស់ទាំងកូនច្បងរបស់គេដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
11. ព្រមទាំងនាំសាសន៍អ៊ីស្រាអែលចេញពីកណ្តាលគេមកដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
12. ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសំរេចដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
13. គឺដល់ទ្រង់ដែលបានវែកសមុទ្រក្រហមចេញជា២ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
14. ក៏ឲ្យសាសន៍អ៊ីស្រាអែលដើរកាត់កណ្តាលសមុទ្រនោះដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
15. តែបានរលាស់ទំលាក់ផារ៉ោនព្រមទាំងពលទ័ពទៅក្នុងសមុទ្រក្រហមដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប