9. ៙ ឱស្រុកអេស៊ីព្ទអើយ ទ្រង់បានចាត់ប្រើទីសំគាល់និងការអស្ចារ្យ ទៅកណ្តាលឯងហើយគឺឲ្យកើតដល់ផារ៉ោន និងពួកមហាតលិកទាំងអស់គ្នា
10. ទ្រង់ក៏បានប្រហារសាសន៍ដទៃជាច្រើនព្រមទាំងសំឡាប់ស្តេចជាច្រើនអង្គដែលមានអានុភាពខ្លាំងផង
11. គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរីនិងអុក ជាស្តេចស្រុកបាសានហើយអស់ទាំងនគរនៅស្រុកកាណានទៀត
12. ទ្រង់ក៏ប្រទានស្រុករបស់គេ ទុកជាមរដកគឺជាមរដកដល់អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់។
13. ៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមទ្រង់ស្ថិតស្ថេរនៅជាដរាបឱព្រះយេហូវ៉ាអើយ សេចក្ដីនឹកចាំពីទ្រង់ក៏ស្ថិតស្ថេរនៅដរាបដល់អស់ទាំងដំណមនុស្សតទៅ
14. ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវិនិច្ឆ័យរាស្ត្រទ្រង់ហើយនឹងប្រែព្រះហឫទ័យចំពោះពួកអ្នកបំរើទ្រង់។
15. ៙ អស់ទាំងព្រះរបស់សាសន៍ដទៃសុទ្ធតែជារូបធ្វើពីប្រាក់ និងមាសប៉ុណ្ណោះជារបស់ដែលដៃមនុស្សបានធ្វើមក
16. រូបទាំងនោះមានមាត់ តែមិនចេះនិយាយមានភ្នែក តែមើលមិនឃើញ
17. មានត្រចៀក តែស្តាប់មិនឮក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ផង
18. ពួកជាងដែលធ្វើរូបទាំងនោះក៏ដូចជារូបនោះឯងព្រមទាំងពួកអ្នកដែលទុកចិត្តនឹងរូបនោះផង។
19. ៙ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរឱវង្សអើរ៉ុនអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ
20. ឱវង្សលេវីអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរចុះ
21. សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរពីក្រុងស៊ីយ៉ូនមកជាព្រះដែលទ្រង់គង់នៅក្រុងយេរូសាឡិមចូរសរសើរដល់ព្រះយេហូវ៉ាចុះ។