9. សូមឲ្យពួកសង្ឃរបស់ទ្រង់បានប្រដាប់ខ្លួនដោយសេចក្ដីសុចរិតហើយឲ្យពួកអ្នកបរិសុទ្ធទាំងប៉ុន្មានរបស់ទ្រង់ស្រែកឡើងដោយអំណរ
10. សូមកុំបំបែរមុខនៃអ្នក ដែលទ្រង់បានចាក់ប្រេងតាំងចេញឡើយគឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើទ្រង់
11. ព្រះយេហូវ៉ាទ្រង់បានស្បថនឹងដាវីឌ ដោយសេចក្ដីពិតទ្រង់ក៏មិនព្រមប្រែចេញវិញឡើយគឺថា អញនឹងយកម្នាក់ ជាផលដែលកើតពីខ្លួនឯងតាំងឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ឯង
12. បើសិនជាកូនចៅរបស់ឯងរក្សាសេចក្ដីសញ្ញារបស់អញនិងសេចក្ដីបន្ទាល់ដែលអញនឹងបង្រៀនដល់គេនោះកូនចៅគេនឹងអង្គុយលើបល្ល័ង្កឯងជាដរាបតរៀងទៅ
13. ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសក្រុងស៊ីយ៉ូនទ្រង់សព្វព្រះហឫទ័យចង់បានសំរាប់ជាលំនៅរបស់ទ្រង់
14. នេះជាទីសំរាករបស់អញនៅអស់កល្បជានិច្ចអញនឹងអាស្រ័យនៅទីនេះដ្បិតអញមានចិត្តចង់បានហើយ
15. អញនឹងឲ្យពរជាបរិបូរ ដល់ស្បៀងអាហាររបស់ក្រុងនេះហើយនឹងចំអែតមនុស្សក្រនៅក្រុងនេះដោយអាហារដ៏គ្រប់គ្រាន់
16. ឯពួកសង្ឃ អញនឹងតាក់តែង ដោយសេចក្ដីសង្គ្រោះហើយពួកបរិសុទ្ធនឹងស្រែកហ៊ោដោយអំណរ
17. នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើងអញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញបានចាក់ប្រេងតាំងឲ្យ