1. ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំតែសេចក្ដីជំនួយជួយដល់ខ្ញុំមកពីណា
2. សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេគឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
3. ៙ ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ
4. មើល ព្រះអង្គដែលរក្សាអ៊ីស្រាអែលទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ
5. ព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នកព្រះយេហូវ៉ាទ្រង់ជាម្លប់នៅខាងស្តាំអ្នក។
6. ៙ នៅពេលថ្ងៃអ្នកនឹងមិនត្រូវព្រះអាទិត្យធ្វើទុក្ខឡើយហើយនៅពេលយប់ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ
7. ព្រះយេហូវ៉ានឹងរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក