81. ៙ ព្រលឹងនៃទូលបង្គំភ្លឹកទៅ ដោយប្រាថ្នាចង់បានសេចក្ដីសង្គ្រោះរបស់ទ្រង់ទូលបង្គំក៏សង្ឃឹមដល់ព្រះបន្ទូលទ្រង់
82. ភ្នែកទូលបង្គំស្រវាំងទៅដោយចង់បានព្រះបន្ទូលនៃទ្រង់ហើយទូលបង្គំនិយាយថា តើកាលណាបានទ្រង់ដោះទុក្ខទូលបង្គំទៅ
83. ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែងតែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ
84. តើថ្ងៃអាយុនៃអ្នកបំរើទ្រង់បានប៉ុន្មានទៅតើដល់កាលណាបានទ្រង់សំរេចទោសដល់ពួកអ្នកដែលបៀតបៀនទូលបង្គំ
85. ពួកមនុស្សឆ្មើងឆ្មៃបានជីករណ្តៅសំរាប់ចាប់ទូលបង្គំជាការប្រព្រឹត្តលើ្មសចំពោះក្រឹត្យវិន័យទ្រង់
86. អស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែស្មោះត្រង់ឯគេៗបៀតបៀនទូលបង្គំដោយឥតហេតុសូមជួយទូលបង្គំផង
87. គេបានធ្វើឲ្យទូលបង្គំហៀបតែនឹងសូន្យបាត់ពីផែនដីទៅប៉ុន្តែទូលបង្គំមិនបានបោះបង់ចោលបញ្ញត្តទ្រង់ទេ
88. សូមចំរើនកំឡាំងនៃទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់យ៉ាងនោះទូលបង្គំនឹងបានរក្សាសេចក្ដីបន្ទាល់ដែលចេញពីព្រះឱស្ឋទ្រង់មក។
89. ឱព្រះយេហូវ៉ាអើយព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ដរាបដល់អស់កល្បជានិច្ច
90. សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅគ្រប់ទាំងដំណមនុស្សតទៅទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់
91. ទាំងអស់ស្ថិតស្ថេរនៅ ដរាបដល់សព្វថ្ងៃនេះតាមច្បាប់ទ្រង់ដ្បិតទាំងអស់សំរាប់បំរើទ្រង់
92. បើទូលបង្គំមិនបានរីករាយក្នុងក្រឹត្យវិន័យរបស់ទ្រង់នោះទូលបង្គំនឹងបានវិនាសទៅក្នុងសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំហើយ
93. ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើងដោយសារបញ្ញត្តទាំងនោះឯង
94. ទូលបង្គំជារបស់ផងទ្រង់ហើយសូមជួយសង្គ្រោះទូលបង្គំផងដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់
95. ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាសតែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់
96. ទូលបង្គំបានឃើញចុងនៃសេចក្ដីគ្រប់លក្ខណ៍ហើយតែសេចក្ដីបង្គាប់របស់ទ្រង់ធំទូលាយលើសទៅទៀត។
97. ៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ
98. សេចក្ដីបង្គាប់របស់ទ្រង់ ក៏ធ្វើឲ្យទូលបង្គំមានប្រាជ្ញាលើសជាងខ្មាំងសត្រូវដ្បិតបាននៅជាប់ជាមួយនឹងទូលបង្គំជាដរាប
99. ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀតដ្បិតសេចក្ដីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ