67. កាលមុនដែលទូលបង្គំកើតទុក្ខព្រួយនោះទូលបង្គំបានវង្វេងទៅតែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ
68. ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរសូមបង្រៀនបញ្ញត្តទ្រង់ ដល់ទូលបង្គំ
69. ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរទាស់នឹងទូលបង្គំតែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត
70. ចិត្តគេស្ពឹកដូចជាមនុស្សមានខ្លាញ់ខន់តែទូលបង្គំមានចិត្តអំណរចំពោះក្រឹត្យវិន័យទ្រង់វិញ
71. ការដែលទូលបង្គំកើតមានទុក្ខព្រួយនោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់
72. ក្រឹត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មកនោះវិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ទាំងពាន់ផង។
73. ៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើងសូមប្រោសឲ្យទូលបង្គំមានយោបល់ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់