3. អើ ពួកនោះមិនដែលប្រព្រឹត្តអំពើទុច្ចរិតឡើយគឺគេដើរតាមផ្លូវរបស់ទ្រង់វិញ
4. ទ្រង់បានប្រកាសសេចក្ដីបញ្ញត្តរបស់ទ្រង់មកដើម្បីឲ្យយើងខ្ញុំបានកាន់តាមដោយម៉ត់ចត់
5. ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំបានរៀបចំទៅអេះដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់
6. កាលណាទូលបង្គំរាប់អានអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ
7. កាលណាទូលបង្គំបានរៀនអស់ទាំងខច្បាប់ដ៏សុចរិតរបស់ទ្រង់នោះទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ដោយចិត្តទៀងត្រង់
8. ទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់ឱសូមកុំលះចោលទូលបង្គំឲ្យអស់រលីងឡើយ។
9. ៙ មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្តដោយសារអ្វីគឺដោយប្រយ័ត្ននឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់
10. ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្តឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់ឡើយ
11. ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្តប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ