165. ពួកអ្នកដែលស្រឡាញ់ក្រឹត្យវិន័យទ្រង់នោះមានសេចក្ដីសុខដ៏លើសលុបហើយគ្មានហេតុនឹងចំពប់ដួលឡើយ
166. ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានសង្ឃឹមដល់សេចក្ដីសង្គ្រោះរបស់ទ្រង់ក៏បានប្រព្រឹត្តតាមបង្គាប់របស់ទ្រង់ដែរ
167. ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ទូលបង្គំក៏ស្រឡាញ់សេចក្ដីបន្ទាល់នោះយ៉ាងក្រៃលែង
168. ទូលបង្គំបានកាន់តាមអស់ទាំងបញ្ញត្តនិងសេចក្ដីបន្ទាល់របស់ទ្រង់ពីព្រោះអស់ទាំងផ្លូវដែលទូលបង្គំប្រព្រឹត្តនោះសុទ្ធតែនៅចំពោះទ្រង់ហើយ។
169. ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសំរែករបស់ទូលបង្គំបានចូលមកជិតនៅចំពោះទ្រង់សូមប្រទានឲ្យទូលបង្គំមានយោបល់តាមព្រះបន្ទូលទ្រង់
170. សូមឲ្យពាក្យអង្វររបស់ទូលបង្គំបានមកនៅចំពោះទ្រង់សូមប្រោសទូលបង្គំឲ្យបានរួច តាមព្រះបន្ទូលទ្រង់ផង
171. សូមអនុញ្ញាតឲ្យបបូរមាត់ទូលបង្គំ បានពោលពាក្យសរសើរដ្បិតទ្រង់បង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
172. សូមឲ្យអណ្តាតទូលបង្គំបានច្រៀងពីព្រះបន្ទូលទ្រង់ពីព្រោះគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែសុចរិតទាំងអស់
173. សូមឲ្យព្រះហស្តទ្រង់បានប្រុងប្រៀបនឹងជួយទូលបង្គំព្រោះទូលបង្គំបានរើសយកបញ្ញត្តរបស់ទ្រង់