ទំនុក‌ដំកើង 119:155-157 ព្រះគម្ពីរបរិសុទ្ធ (KHOV)

155. សេចក្ដី​សង្គ្រោះ​រមែង​នៅ​ឆ្ងាយ​ពី​ពួក​មនុស្ស​អាក្រក់ពី​ព្រោះ​គេ​មិន​ស្វែង​រក​បញ្ញត្ត​របស់​ទ្រង់

156. ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​មេត្តា‌ករុណាដ៏​ទន់​សន្តោស​របស់​ទ្រង់ នោះ​លើស‌លុបសូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​កំឡាំង តាម​ច្បាប់​របស់​ទ្រង់

157. ឯ​ពួក​អ្នក​ដែល​បៀត‌បៀន ហើយ​តតាំង​នឹង​ទូល‌បង្គំគេ​មាន​គ្នា​ច្រើនប៉ុន្តែ​ទូល‌បង្គំ​មិន​បាន​បែរ​ចេញពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ឡើយ

ទំនុក‌ដំកើង 119