143. សេចក្ដីទុក្ខ និងសេចក្ដីលំបាក បានមកគ្របសង្កត់លើទូលបង្គំហើយទោះបើយ៉ាងនោះ គង់តែសេចក្ដីបង្គាប់របស់ទ្រង់ជាទីរីករាយដល់ទូលបង្គំដែរ
144. សេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាបសូមប្រោសឲ្យទូលបង្គំមានយោបល់នោះទូលបង្គំនឹងបានរស់នៅ។
145. ៙ ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្តឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផងទូលបង្គំនឹងរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
146. ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយសូមជួយសង្គ្រោះទូលបង្គំផងនោះទូលបង្គំនឹងកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់
147. ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាងហើយបានបន្លឺឡើងថាទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់
148. ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែកដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់
149. សូមស្តាប់សំឡេងទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង តាមច្បាប់របស់ទ្រង់
150. ពួកអ្នកដែលរត់តាមសេចក្ដីអាក្រក់ គេមកកាន់តែជិតគេនៅឆ្ងាយពីក្រឹត្យវិន័យទ្រង់ទេ
151. ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅជិតដែរហើយគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែពិតត្រង់
152. តាំងពីយូរមកហើយ ទូលបង្គំបានដឹងដោយសារសេចក្ដីបន្ទាល់របស់ទ្រង់ថាទ្រង់បានតាំងសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច។
153. ៙ សូមទតមើលសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំហើយជួយឲ្យរួចផងត្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
154. សូមការពាររឿងក្តីរបស់ទូលបង្គំហើយលោះទូលបង្គំផងសូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមព្រះបន្ទូលទ្រង់