ទំនុក‌ដំកើង 119:130-133 ព្រះគម្ពីរបរិសុទ្ធ (KHOV)

130. ការ​បើក​សំដែង​ព្រះ‌បន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់

131. ទូល‌បង្គំ​បាន​ហា​មាត់​ដក​ដង្ហើម​ធំដោយ​នឹក​រឭក​ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

132. សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​អាណិត​មេត្តាដល់​ទូល‌បង្គំដូច​ជា​ទ្រង់​តែង​ធ្លាប់​ធ្វើ​ដល់​អស់​អ្នកដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់

133. សូម​តាំង​ជំហាន​នៃ​ទូល‌បង្គំ​ឲ្យ​ដើរ​តាម​ព្រះ‌បន្ទូល​ទ្រង់សូម​កុំ​ឲ្យ​សេចក្ដី​ទុច្ចរិត​ណា​មាន​អំណាចលើ​ទូល‌បង្គំ​ឡើយ

ទំនុក‌ដំកើង 119