127. ហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបង្គាប់របស់ទ្រង់ច្រើនជាងមាសអើ ក៏ស្រឡាញ់ច្រើនជាងមាសសុទ្ធផង
128. ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថាជាត្រឹមត្រូវគ្រប់ប្រការតែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ។
129. ៙ សេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែអស្ចារ្យហេតុនោះបានជាព្រលឹងនៃទូលបង្គំគោរពកាន់តាម
130. ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់
131. ទូលបង្គំបានហាមាត់ដកដង្ហើមធំដោយនឹករឭកដល់សេចក្ដីបង្គាប់របស់ទ្រង់
132. សូមទ្រង់បែរមកមានសេចក្ដីអាណិតមេត្តាដល់ទូលបង្គំដូចជាទ្រង់តែងធ្លាប់ធ្វើដល់អស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់
133. សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់សូមកុំឲ្យសេចក្ដីទុច្ចរិតណាមានអំណាចលើទូលបង្គំឡើយ
134. សូមលោះទូលបង្គំឲ្យរួចពីការសង្កត់សង្កិនរបស់មនុស្សនោះទូលបង្គំនឹងកាន់តាមបញ្ញត្តទ្រង់
135. សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់ហើយបង្រៀនអស់ទាំងបញ្ញត្តទ្រង់ដល់ទូលបង្គំផង