124. សូមប្រព្រឹត្តនឹងអ្នកបំរើទ្រង់តាមសេចក្ដីសប្បុរសរបស់ទ្រង់ហើយបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
125. ទូលបង្គំជាអ្នកបំរើទ្រង់ហើយសូមប្រទានឲ្យទូលបង្គំមានយោបល់ដើម្បីឲ្យបានស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់
126. នេះជាវេលាដែលគួរឲ្យព្រះយេហូវ៉ាសំរេចការហើយដ្បិតគេបានរំលងល្មើសចំពោះក្រឹត្យវិន័យរបស់ទ្រង់
127. ហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបង្គាប់របស់ទ្រង់ច្រើនជាងមាសអើ ក៏ស្រឡាញ់ច្រើនជាងមាសសុទ្ធផង
128. ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថាជាត្រឹមត្រូវគ្រប់ប្រការតែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ។