121. ៙ ទូលបង្គំបានសំរេចតាមសេចក្ដីយុត្តិធម៌និងសេចក្ដីសុចរិតសូមកុំបោះបង់ចោលទូលបង្គំទៅក្នុងអំណាចនៃពួកអ្នកដែលសង្កត់សង្កិនឡើយ
122. សូមទ្រង់ធានាឲ្យអ្នកបំរើទ្រង់បានសេចក្ដីល្អសូមកុំឲ្យពួកមនុស្សឆ្មើងឆ្មៃសង្កត់សង្កិនទូលបង្គំឡើយ
123. ភ្នែកទូលបង្គំស្រវាំងទៅ ដោយទន្ទឹងចាំឲ្យបានសេចក្ដីសង្គ្រោះនិងព្រះបន្ទូលដ៏សុចរិតរបស់ទ្រង់
124. សូមប្រព្រឹត្តនឹងអ្នកបំរើទ្រង់តាមសេចក្ដីសប្បុរសរបស់ទ្រង់ហើយបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
125. ទូលបង្គំជាអ្នកបំរើទ្រង់ហើយសូមប្រទានឲ្យទូលបង្គំមានយោបល់ដើម្បីឲ្យបានស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់
126. នេះជាវេលាដែលគួរឲ្យព្រះយេហូវ៉ាសំរេចការហើយដ្បិតគេបានរំលងល្មើសចំពោះក្រឹត្យវិន័យរបស់ទ្រង់
127. ហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបង្គាប់របស់ទ្រង់ច្រើនជាងមាសអើ ក៏ស្រឡាញ់ច្រើនជាងមាសសុទ្ធផង