108. ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួលដង្វាយនៃមាត់ទូលបង្គំ ដែលថ្វាយដោយស្ម័គ្រពីចិត្តហើយសូមបង្រៀនអស់ទាំងច្បាប់ទ្រង់ដល់ទូលបង្គំផង
109. ជីវិតនៃទូលបង្គំមានអន្តរាយឥតឈប់ឈរតែទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
110. ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ ចង់ចាប់ទូលបង្គំប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញពីបញ្ញត្តទ្រង់ទេ
111. ទូលបង្គំបានទទួលយកសេចក្ដីបន្ទាល់ទ្រង់ទុកជាមរដកនៅជាដរាបដ្បិតសេចក្ដីទាំងនោះនាំឲ្យចិត្តទូលបង្គំបានរីករាយ
112. ទូលបង្គំបានលំអៀងចិត្តទៅឲ្យសំរេចតាមបញ្ញត្តទ្រង់នៅជាដរាប រហូតដល់ចុងបំផុត។
113. ៙ ទូលបង្គំស្អប់ចំពោះអស់អ្នកដែលមានចិត្ត២តែទូលបង្គំស្រឡាញ់ដល់ក្រឹត្យវិន័យទ្រង់វិញ
114. ទ្រង់ជាទីពឹងជ្រក ហើយជាខែលរបស់ទូលបង្គំទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
115. នែ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយចូរថយពីអញចេញដើម្បីឲ្យអញបានរក្សាសេចក្ដីបង្គាប់របស់ព្រះនៃអញ