ទំនុក‌ដំកើង 119:102-116 ព្រះគម្ពីរបរិសុទ្ធ (KHOV)

102. ទូល‌បង្គំ​មិន​បាន​បែរ​ចេញ​ពី​ច្បាប់​ទ្រង់​ឡើយដ្បិត​ទ្រង់​បាន​បង្រៀន​ទូល‌បង្គំ

103. ព្រះ‌បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូល‌បង្គំ​ណាស់​ហ្ន៎អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូល‌បង្គំ​ទៅ​ទៀត

104. ទូល‌បង្គំ​បាន​មាន​យោបល់​ដោយ‌សារ​បញ្ញត្ត​ទ្រង់ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ស្អប់​ដល់​អស់​ទាំង​ផ្លូវ​កំភូត។

105. ៙ ព្រះ‌បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល‌បង្គំ​ផង

106. ទូល‌បង្គំ​បាន​ស្បថ​ហើយ ក៏​នឹង​សំរេច​តាម​ថាទូល‌បង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ដ៏​សុចរិត​របស់​ទ្រង់

107. ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ច្រើន​ណាស់ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ​មានកំឡាំង​ឡើង តាម​ព្រះ‌បន្ទូល​ទ្រង់

108. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ​ឲ្យ​ទ្រង់​ទទួលដង្វាយ​នៃ​មាត់​ទូល‌បង្គំ ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្តហើយ​សូម​បង្រៀន​អស់​ទាំង​ច្បាប់​ទ្រង់​ដល់​ទូល‌បង្គំ​ផង

109. ជីវិត​នៃ​ទូល‌បង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរតែ​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

110. ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូល‌បង្គំប៉ុន្តែ ទូល‌បង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ

111. ទូល‌បង្គំ​បាន​ទទួល​យក​សេចក្ដី​បន្ទាល់​ទ្រង់ទុក​ជា​មរដក​នៅ​ជា​ដរាបដ្បិត​សេចក្ដី​ទាំង​នោះ​នាំ​ឲ្យ​ចិត្ត​ទូល‌បង្គំ​បាន​រីក‌រាយ

112. ទូល‌បង្គំ​បាន​លំអៀង​ចិត្ត​ទៅ​ឲ្យ​សំរេច​តាម​បញ្ញត្ត​ទ្រង់នៅ​ជា​ដរាប រហូត​ដល់​ចុង​បំផុត។

113. ៙ ទូល‌បង្គំ​ស្អប់​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​២តែ​ទូល‌បង្គំ​ស្រឡាញ់​ដល់​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ

114. ទ្រង់​ជា​ទី​ពឹង​ជ្រក ហើយ​ជា​ខែល​របស់​ទូល‌បង្គំទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​នៃ​ទ្រង់

115. នែ អ្នក​រាល់​គ្នា​ដែល​ប្រព្រឹត្ត​អាក្រក់​អើយចូរ​ថយ​ពី​អញ​ចេញដើម្បី​ឲ្យ​អញ​បាន​រក្សា​សេចក្ដី​បង្គាប់​របស់​ព្រះ​នៃ​អញ

116. សូម​ទប់‌ទល់​ទូល‌បង្គំ​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅសូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាសដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​ទូល‌បង្គំ​ឡើយ

ទំនុក‌ដំកើង 119