7. ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំជាមួយនឹងពួកអ្នកដែលជួយខ្ញុំដែរដូច្នេះ ខ្ញុំនឹងឃើញការកើតដល់ពួកអ្នកដែលស្អប់ខ្ញុំតាមបំណងចិត្តខ្ញុំ
8. ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងមនុស្ស
9. ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងពួកអ្នកធំ។
10. ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំតែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
11. គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំពិតតែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
12. គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាហ្វូងឃ្មុំតែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លាដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
13. គេបានច្រានយ៉ាងខ្លាំង ចង់ឲ្យខ្ញុំដួលប៉ុន្តែព្រះយេហូវ៉ាទ្រង់បានជួយខ្ញុំ
14. ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាទំនុកច្រៀងរបស់ខ្ញុំក៏បានត្រឡប់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំដែរ។
15. ៙ នៅក្នុងលំនៅរបស់មនុស្សសុចរិតនោះមានឮសំឡេងច្រៀង ដោយអំណរពីសេចក្ដីសង្គ្រោះព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ
16. ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើងព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ។
17. ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺនឹងរស់នៅវិញហើយខ្ញុំនឹងប្រកាសពីអស់ទាំងស្នាដៃនៃព្រះយេហូវ៉ា
18. ព្រះយេហូវ៉ាបានវាយផ្ចាលខ្ញុំយ៉ាងខ្លាំងតែមិនបានបណ្តោយឲ្យខ្ញុំស្លាប់ទេ
19. សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅហើយនឹងអរព្រះគុណដល់ព្រះយេហូវ៉ា
20. នេះហើយជាទ្វារនៃព្រះយេហូវ៉ាពួកមនុស្សសុចរិតនឹងចូលតាមទ្វារនេះ
21. ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ដ្បិតទ្រង់បានឆ្លើយមកទូលបង្គំហើយបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។
22. ៙ ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញនោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ
23. នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើហើយក៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ
24. ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុកនៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។
25. ៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់សូមជួយសង្គ្រោះឥឡូវឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់សូមចាត់សេចក្ដីចំរើនមកឥឡូវ
26. សូមឲ្យព្រះអង្គ ដែលយាងមកដោយនូវព្រះនាមព្រះយេហូវ៉ា បានប្រកបដោយព្រះពរយើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរអំពីដំណាក់នៃព្រះយេហូវ៉ា