ទំនុក‌ដំកើង 118:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាដ្បិត​ទ្រង់​ល្អសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

2. ឥឡូវ​នេះ គួរ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថាសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

3. ឥឡូវ​នេះ គួរ​ឲ្យ​ពូជ‌ពង្ស​នៃ​អើរ៉ុន​ពោល​ថាសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

4. ឥឡូវ​នេះ គួរ​ឲ្យ​អស់​អ្នកដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​បាន​ពោល​ថាសេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

5. ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅ​ទី​ធំ​ទូលាយ

6. ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយតើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន

7. ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំជា​មួយ​នឹង​ពួក​អ្នក​ដែល​ជួយ​ខ្ញុំ​ដែរដូច្នេះ ខ្ញុំ​នឹង​ឃើញ​ការ​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ខ្ញុំតាម​បំណង​ចិត្ត​ខ្ញុំ

8. ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​នឹង​មនុស្ស

9. ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​នឹង​ពួក​អ្នក​ធំ។

10. ៙ សាសន៍​ទាំង​ប៉ុន្មាន​បាន​ឡោម‌ព័ទ្ធ​ខ្ញុំតែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

11. គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ អើ បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ពិតតែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

ទំនុក‌ដំកើង 118