7. ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញដ្បិតព្រះយេហូវ៉ា ទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ
8. គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់និងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែកហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង
9. ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ានៅក្នុងស្ថាននៃមនុស្សរស់
10. ខ្ញុំបានជឿហើយ បានជាខ្ញុំថា ខ្ញុំមានទុក្ខខ្លាំងណាស់
11. ក្នុងការរួសរាន់របស់ខ្ញុំ នោះខ្ញុំបានថាមនុស្សទាំងអស់សុទ្ធតែភូតកុហក
12. តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ាចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
13. គឺខ្ញុំនឹងទទួលយកពែងនៃសេចក្ដីសង្គ្រោះហើយនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
14. ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ាអើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
15. ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ាជាការវិសេសដល់ព្រះនេត្រទ្រង់
16. ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាទាសារបស់ទ្រង់ពិតគឺជាទាសារបស់ទ្រង់ ហើយជាកូននៃទាសីរបស់ទ្រង់តែទ្រង់បានស្រាយចំណងរបស់ទូលបង្គំចេញហើយ
17. ទូលបង្គំនឹងថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះយេហូវ៉ាហើយនឹងអំពាវនាវដល់ព្រះនាមទ្រង់
18. ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ាអើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
19. គឺនៅក្នុងព្រះលាននៃដំណាក់ព្រះយេហូវ៉ាគឺនៅកណ្តាលឯង ឱក្រុងយេរូសាឡិមអើយចូរសរសើរដល់ព្រះយេហូវ៉ាចុះ។