4. ឯព្រះរបស់គេ នោះសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាសជាស្នាដៃដែលមនុស្សធ្វើ
5. រូបទាំងនោះមានមាត់ តែមិនចេះនិយាយមានភ្នែក តែមើលមិនឃើញ
6. មានត្រចៀក តែស្តាប់មិនឮមានច្រមុះ តែធុំក្លិនមិនបាន
7. មានដៃ តែចាប់កាន់មិនបានមានជើង តែមិនចេះដើរឡើយក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផង
8. ជាងដែលធ្វើ អើ អស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះគេនឹងបានដូចជារូបនោះដែរ
9. ឱអ៊ីស្រាអែលអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះទ្រង់ជាអ្នកជួយ និងជាខែលរបស់ឯង
10. ឱពួកវង្សអើរ៉ុនអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះទ្រង់ជាអ្នកជួយ និងជាខែលរបស់ឯង
11. ឱពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះទ្រង់ជាអ្នកជួយ និងជាខែលរបស់ឯង
12. ព្រះយេហូវ៉ាទ្រង់បាននឹកចាំពីយើងខ្ញុំទ្រង់នឹងប្រទានពរពិត ទ្រង់នឹងប្រទានពរដល់ពួកវង្សអ៊ីស្រាអែលទ្រង់នឹងប្រទានពរដល់ពួកវង្សអើរ៉ុន
13. ទ្រង់នឹងប្រទានពរដល់អស់អ្នក ទាំងតូចទាំងធំដែលកោតខ្លាចចំពោះព្រះយេហូវ៉ា
14. សូមព្រះយេហូវ៉ាចំរើនឯងរាល់គ្នា ឲ្យកាន់តែច្រើនឡើងគឺឯងរាល់គ្នា ហើយនឹងកូនចៅរបស់ឯងរាល់គ្នាផង
15. ឯងរាល់គ្នាបានពរពីព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី
16. ឯស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ាចំណែកផែនដីវិញ នោះទ្រង់បានប្រគល់ដល់មនុស្សជាតិ
17. មនុស្សស្លាប់រមែងមិនសរសើរដល់ព្រះយេហូវ៉ាទេព្រមទាំងមនុស្សដែលចុះទៅនៅឯស្ថានស្ងាត់ឈឹងផង
18. តែចំណែកយើងខ្ញុំ នឹងសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅចូរសរសើរដល់ព្រះយេហូវ៉ាចុះ។