ទំនុក‌ដំកើង 115:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មិន​មែន​យើង​ខ្ញុំ ឱ​ព្រះ‌យេហូវ៉ា​អើយមិន​មែន​យើង​ខ្ញុំ​ដែល​គួរ​លើក​ដំកើង​ទេសូម​ទ្រង់​លើក​ដំកើង​ព្រះ‌នាម​នៃ​ទ្រង់​វិញដោយ​យល់​ដល់​សេចក្ដី​សប្បុរសនិង​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់

2. តើ​មាន​ទំនង​អ្វី​ឲ្យ​ពួក​សាសន៍​ដទៃ​សួរ​ថាតើ​ព្រះ​គេ​នៅ​ឯ​ណា

3. ចំណែក​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ទ្រង់​បាន​ធ្វើ​ការ​ដែល​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ហើយ

4. ឯ​ព្រះ​របស់​គេ នោះ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាសជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ

5. រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយមាន​ភ្នែក តែ​មើល​មិន​ឃើញ

6. មាន​ត្រចៀក តែ​ស្តាប់​មិន​ឮមាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន

7. មាន​ដៃ តែ​ចាប់​កាន់​មិន​បានមាន​ជើង តែ​មិន​ចេះ​ដើរ​ឡើយក៏​មិន​ចេះ​បញ្ចេញ​សំឡេង​តាម​បំពង់​ក​ផង

8. ជាង​ដែល​ធ្វើ អើ អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ទាំង​នោះគេ​នឹង​បាន​ដូច​ជា​រូប​នោះ​ដែរ

9. ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង

10. ឱ​ពួក​វង្ស​អើរ៉ុន​អើយ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង

11. ឱ​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ចុះទ្រង់​ជា​អ្នក​ជួយ និង​ជា​ខែល​របស់​ឯង

12. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំទ្រង់​នឹង​ប្រទាន​ពរ​ពិត ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួកវង្ស​អ៊ីស្រា‌អែលទ្រង់​នឹង​ប្រទាន​ពរ​ដល់​ពួក​វង្ស​អើរ៉ុន

13. ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អស់​អ្នក ទាំង​តូច​ទាំង​ធំដែល​កោត‌ខ្លាច​ចំពោះ​ព្រះ‌យេហូវ៉ា

ទំនុក‌ដំកើង 115