ទំនុក‌ដំកើង 110:4-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ហើយ ថា​ឯង​ជា​សង្ឃនៅ​អស់‌កល្ប‌ជានិច្ចតាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែកទ្រង់​នឹង​មិន​ប្រែ​ព្រះ‌ហឫ‌ទ័យ​ឡើយ

5. ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ខាង​ស្តាំ​ឯងទ្រង់​នឹង​វាយ​លំអិត​ស្តេច​ទាំង​ប៉ុន្មាននៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់

6. ទ្រង់​នឹង​ជំនុំ‌ជំរះ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ឲ្យ​មាន​ពេញ​ដោយ​សាក‌សពទ្រង់​នឹង​វាយ​បំបែក​ក្បាល​នៃ​នគរ​ជា​ច្រើន

7. ទ្រង់​នឹង​សោយ​ទឹក​ពី​ជ្រោះ​តាម​ផ្លូវដូច្នេះ ទ្រង់​នឹង​បាន​ងើប​ព្រះ‌សិរ​ឡើង។

ទំនុក‌ដំកើង 110