ទំនុក‌ដំកើង 109:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. គេ​បាន​សង​ការ​អាក្រក់​ដល់​ទូល‌បង្គំ ស្នង​នឹង​ការ​ល្អហើយ​ស្នង​សេចក្ដី​សំអប់ ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ

6. សូម​ទ្រង់​តាំង​អ្នក​អាក្រក់​ឲ្យ​គ្រប់‌គ្រង​លើ​វាហើយ​ឲ្យ​សាតាំង​ឈរ​នៅ​ខាង​ស្តាំ​វា

7. កាល​ណា​វា​ត្រូវ​ជំនុំ‌ជំរះ នោះ​សូម​ឲ្យ​វា​មាន​ទោសហើយ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​វា​ត្រឡប់​ជា​អំពើ​បាប​វិញ

8. សូម​ឲ្យ​ថ្ងៃ​អាយុ​របស់​វា​បាន​ខ្លី​ចុះហើយ​ឲ្យ​មាន​ម្នាក់​ទៀត​ទទួល​យក​ការ‌ងារ​របស់​វា

9. សូម​ឲ្យ​កូន​ចៅ​វា​នៅ​ជា​កំព្រា​ឪពុកហើយ​ឲ្យ​ប្រពន្ធ​វា​នៅ​ជា​មេម៉ាយ

10. សូម​ឲ្យ​កូន​ចៅ​វា​ធ្វើ​ជា​មនុស្ស​អាវាសែ​ទាំង​ដើរ​សុំ​ទានឲ្យ​គេ​រក​ស៊ី​តាម​ទី​ច្រក​ល្ហក​របស់​គេ

11. សូម​ឲ្យ​ម្ចាស់​បំណុល​រឹប​យក​របស់​វា​ទាំង​អស់​ទៅហើយ​ឲ្យ​មនុស្ស​ដទៃ​ដណ្តើម​យក​ផល​នៃ​ការ​របស់​វា

12. សូម​កុំ​ឲ្យ​មាន​អ្នក​ណា​អាណិត​មេត្តា​ដល់​វា​ឡើយក៏​កុំ​ឲ្យ​មាន​អ្នក​ណា​អាសូរ​ដល់​កូន​កំព្រា​របស់​វា​ដែរ

13. សូម​ឲ្យ​ពូជ​វា​ត្រូវ​ផុត​ចេញលុះ​ដល់​ដំណ​ជាន់​ក្រោយ សូម​ឲ្យ​ឈ្មោះវា​ត្រូវ​សូន្យ​បាត់​ទៅ

14. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​នឹក​ចាំ​ពី​សេចក្ដី​ទុច្ចរិតរបស់​ពួក​អយ្យកោ​វាហើយ​កុំ​ឲ្យ​បាប​របស់​ម្តាយ​វា​ត្រូវ​លុប​ចេញ​ឡើយ

15. សូម​ឲ្យ​សេចក្ដី​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ចដើម្បី​ឲ្យ​ទ្រង់​បាន​ផ្តាច់​សេចក្ដី​នឹក​ចាំ​ពី​គេ​ចេញ​ពី​ផែនដី​ទៅ

16. ពី​ព្រោះ​វា​មិន​បាន​នឹក​ចាំ​នឹង​សំដែង​សេចក្ដី​មេត្តា​ទេគឺ​បាន​សង្កត់‌សង្កិន​មនុស្ស​ក្រ​លំបាកនិង​មនុស្ស​កំសត់​ទុគ៌តព្រម​ទាំង​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង​វិញដើម្បី​នឹង​សំឡាប់​គេ​បង់

ទំនុក‌ដំកើង 109