7. ព្រះទ្រង់បានមានព្រះបន្ទូល ដោយសេចក្ដីបរិសុទ្ធរបស់ទ្រង់ថា យើងនឹងត្រេកអរឡើង ក៏នឹងបែងចែកស្រុកស៊ីគែមហើយនឹងវាស់ច្រកភ្នំសិកូត
8. ឯស្រុកកាឡាត ជាស្រុករបស់ផងយើងហើយខេត្តម៉ាន៉ាសេផងខេត្តអេប្រាអិមជាទីមាំមួនការពារក្បាលយើងហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង
9. ស្រុកម៉ូអាប់ ជាអាងសំរាប់ឲ្យយើងងូតទឹកហើយយើងបោះស្បែកជើងទៅលើស្រុកអេដំមយើងនឹងស្រែកឡើងពីលើស្រុកភីលីស្ទីន
10. តើអ្នកណានឹងនាំទូលបង្គំចូលទៅក្នុងទីក្រុងមាំមួនបានតើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដំម
11. ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអីជាព្រះដែលបានចោលយើងខ្ញុំហើយផងឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយនឹងពលទ័ពរបស់យើងខ្ញុំទៀតដែរ
12. សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ
13. ដោយពឹងដល់ព្រះ នោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវរបស់យើងខ្ញុំបង់។