ទំនុក‌ដំកើង 107:39-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

39. បើ​ជា​គេ​ត្រូវ​ថយ​ចុះ​វិញ ហើយ​ត្រូវ​អាប់‌ឱនដោយ​មាន​គេ​សង្កត់‌សង្កិន ធ្វើ​ទុក្ខ‌បុក‌ម្នេញហើយ​ឲ្យ​មាន​សេចក្ដី​ព្រួយ​លំបាក

40. នោះ​ទ្រង់​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំហើយ​បណ្តាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់​នៅ​ទី​ស្ងាត់​ឈឹងដែល​ឥត​មាន​ផ្លូវ​វិញ

41. ទ្រង់​ក៏​តាំង​មនុស្ស​កំសត់​ទុគ៌ត​ឡើងឲ្យ​រួច​ពី​សេចក្ដី​វេទនាព្រម​ទាំង​ឲ្យ​គ្រួសារ​គេ​សាយ‌គ្រាយ​ឡើង ដូច​ជា​ហ្វូង​សត្វ

42. ពួក​មនុស្ស​ទៀង​ត្រង់​ក៏​ឃើញ ហើយ​មាន​សេចក្ដី​អំណរ​ឡើងឯ​សេចក្ដី​ទុច្ចរិត នឹង​ត្រូវ​បាត់​មាត់​ទៅ

43. បើ​អ្នក​ណា​មាន​ប្រាជ្ញា នោះ​នឹង​រក្សា​ទុក​នូវសេចក្ដី​ទាំង​នេះហើយ​នឹង​ពិចារណា​ពី​សេចក្ដី​សប្បុរស​របស់ព្រះ‌យេហូវ៉ា។

ទំនុក‌ដំកើង 107