28. គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្ដីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
29. ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញហើយឲ្យរលកស្ងប់ស្ងៀមដែរ
30. នោះគេមានសេចក្ដីអំណរដោយព្រោះស្ងប់ច្រៀបហើយទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ
31. ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់ប្រោសដល់មនុស្សជាតិ
32. គួរឲ្យគេលើកដំកើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរ។
33. ៙ ទ្រង់ធ្វើឲ្យទន្លេត្រឡប់ទៅជាទីហួតហែងហើយឲ្យក្បាលទឹកប្រែទៅជាដីខ្សោះទៅវិញ
34. ក៏ឲ្យស្រុកដុះដាលទៅជាមានដីប្រៃដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅស្រុកនោះ
35. ទ្រង់ក៏បំផ្លាស់ទីហួតហែងឲ្យទៅជាត្រពាំងហើយដីស្ងួតធេង ឲ្យមានក្បាលទឹកវិញ
36. ទ្រង់តាំងមនុស្សអត់ឃ្លានឲ្យនៅទីនោះដើម្បីឲ្យគេបានសង់ទីក្រុងសំរាប់អាស្រ័យនៅ
37. ព្រមទាំងធ្វើស្រែ ហើយធ្វើចំការទំពាំងបាយជូរឲ្យបានមានផលចំរើនឡើង
38. ទ្រង់ក៏ប្រទានពរដល់គេដែរដើម្បីឲ្យគេបានចំរើនជាច្រើនឡើងហើយទ្រង់មិនឲ្យហ្វូងសត្វរបស់គេថយចុះឡើយ
39. បើជាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱនដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញហើយឲ្យមានសេចក្ដីព្រួយលំបាក
40. នោះទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំហើយបណ្តាលឲ្យគេដើរសាត់ព្រាត់នៅទីស្ងាត់ឈឹងដែលឥតមានផ្លូវវិញ
41. ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើងឲ្យរួចពីសេចក្ដីវេទនាព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ
42. ពួកមនុស្សទៀងត្រង់ក៏ឃើញ ហើយមានសេចក្ដីអំណរឡើងឯសេចក្ដីទុច្ចរិត នឹងត្រូវបាត់មាត់ទៅ