1. ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ាដ្បិតទ្រង់ល្អសេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2. គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះបានថាដូច្នេះដែរគឺអស់អ្នកដែលទ្រង់បានលោះឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ
3. ហើយប្រមូលមកពីគ្រប់ទាំងស្រុកគឺពីទិសខាងកើត ទិសខាងលិច ទិសខាងជើងហើយទិសខាងត្បូងផង។
4. ៙ គេបានដើរសាត់អណ្តែត តាមផ្លូវស្ងាត់ឈឹងក្នុងទីរហោស្ថានគេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយ
5. ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន
6. គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្ដីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
7. ទ្រង់បាននាំគេតាមផ្លូវត្រង់វិញដើម្បីឲ្យគេចូលដល់ទីក្រុងដែលអាស្រ័យនៅបាន
8. ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់បានប្រោសដល់មនុស្សជាតិ
9. ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់ហើយទ្រង់ចំអែតព្រលឹងដែលស្រេកឃ្លានដោយសេចក្ដីល្អ។