47. ៙ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយសូមជួយសង្គ្រោះយើងខ្ញុំផងសូមប្រមូលយើងខ្ញុំពីកណ្តាលពួកសាសន៍ដទៃមកដើម្បីឲ្យយើងខ្ញុំបានលើកដំកើងព្រះនាមបរិសុទ្ធនៃទ្រង់ព្រមទាំងយកការសរសើរដល់ទ្រង់ទុកជាសេចក្ដីអំណររបស់យើងខ្ញុំផង។
48. ៙ សូមសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលចាប់តាំងពីអស់កល្បរៀងទៅដល់អស់កល្បជានិច្ចត្រូវឲ្យបណ្តាជនទាំងឡាយពោលថា អាម៉ែនចូរលើកដំកើងព្រះយេហូវ៉ាចុះ។