43. ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រាប៉ុន្តែសេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ
44. ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើលសេចក្ដីវេទនារបស់គេក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ
45. ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេហើយបានប្រែគំនិតទៅដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
46. ទ្រង់បណ្តាលឲ្យពួកអ្នកដែលដឹកនាំគេទៅជាឈ្លើយត្រឡប់ជាមានសេចក្ដីអាណិតមេត្តាដល់គេវិញ។
47. ៙ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយសូមជួយសង្គ្រោះយើងខ្ញុំផងសូមប្រមូលយើងខ្ញុំពីកណ្តាលពួកសាសន៍ដទៃមកដើម្បីឲ្យយើងខ្ញុំបានលើកដំកើងព្រះនាមបរិសុទ្ធនៃទ្រង់ព្រមទាំងយកការសរសើរដល់ទ្រង់ទុកជាសេចក្ដីអំណររបស់យើងខ្ញុំផង។