30. គ្រានោះ ភីនេហាសក៏ក្រោកឡើងសំរេចទោសដល់គេរួចការប្រហារជីវិតនោះក៏អាក់ខានទៅ
31. ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាសដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។
32. ៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀតការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរដោយព្រោះគេ
33. ដ្បិតគេបានរំអុកដល់ចិត្តលោកហើយបបូរមាត់លោកបាននិយាយឥតបើគិត។
34. ៙ គេក៏មិនបានបំផ្លាញសាសន៍ដទៃទាំងប៉ុន្មានដូចជាព្រះយេហូវ៉ាបានបង្គាប់ដែរ
35. គឺគេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ
36. ក៏គោរពប្រតិបត្តិដល់រូបព្រះរបស់សាសន៍ដទៃទាំងនោះដែរជាការដែលត្រឡប់ជាអន្ទាក់ដល់គេ
37. អើ គេបានទាំងបូជាថ្វាយនូវកូនប្រុសកូនស្រីគេដល់ពួកអារក្សផង
38. ក៏កំចាយឈាមដែលគ្មានទោសគឺជាឈាមរបស់កូនប្រុសកូនស្រីគេដែលគេបូជាថ្វាយដល់អស់ទាំងរូបព្រះនៅស្រុកកាណានដូច្នេះ ស្រុកក៏ត្រឡប់ជាស្មោកគ្រោកដោយសារឈាម
39. គឺយ៉ាងនោះដែលគេបានធ្វើឲ្យខ្លួនមានសៅហ្មងដោយសារកិរិយារបស់គេ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិតដោយអំពើរបស់គេផង។