ទំនុក‌ដំកើង 106:3-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ហើយ​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិតគ្រប់​ពេល​គ្រប់​វេលា

4. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​នឹង​ប្រោស​ទូល‌បង្គំដោយ​សេចក្ដី​សប្បុរស ដែល​ទ្រង់​ផ្តល់​ដល់​រាស្ត្រ​ទ្រង់ឱ​សូម​ប្រោស​ទូល‌បង្គំ ដោយ​សេចក្ដី​សង្រ្គោះ​នៃ​ទ្រង់​ផង

5. ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​សេចក្ដី​ចំរើននៃ​ពួក​រើស​តាំង​របស់​ទ្រង់ឲ្យ​ទូល‌បង្គំ​បាន​រីក‌រាយ ដោយ​សេចក្ដី​អំណ​នៃ​រាស្ត្រ​ទ្រង់ហើយ​ឲ្យ​បាន​អរ​ព្រឺ‌ព្រួច ជា​មួយ​នឹង​មរដក​របស់​ទ្រង់។

6. ៙ យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាបដូច​ជា​ពួក​អយ្យកោ​យើង​ខ្ញុំ​ដែរក៏​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ធ្វើ​ការ​អាក្រក់​ផង

7. ពួក​អយ្យកោ​យើង​ខ្ញុំ​មិន​បាន​ពិចារណា​យល់ពី​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ​ទេក៏​មិន​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរគេ​បាន​បះ‌បោរ​នៅ​ត្រង់​មាត់​សមុទ្រ​វិញគឺ​ជា​សមុទ្រ​ក្រហម

8. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ​ដែរដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ‌ចេស្តា​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់បាន​ប្រាកដ​ច្បាស់

9. ទ្រង់​បាន​បង្គាប់​ដល់​សមុទ្រ​ក្រហមសមុទ្រ​នោះ​ក៏​រីង​ទៅយ៉ាង​នោះ ទ្រង់​បាន​នាំ​គេ​ដើរ​កាត់​ទី​ជំរៅដូច​ជា​ដើរ​នៅ​ទី​គោក

10. ទ្រង់​បាន​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ស្អប់​គេក៏​លោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

11. ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​ពួក​តតាំង​នឹង​គេឥត​មាន​នៅ​សល់​ដល់​មួយ​ឡើយ

12. នោះ​ទើប​គេ​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់ហើយ​ច្រៀង​សរសើរ​ដល់​ទ្រង់។

13. ៙ តែ​មិន​យូរ​ប៉ុន្មាន ក៏​ភ្លេច​កិច្ច‌ការ​របស់​ទ្រង់​ទៅហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​សេចក្ដី​ដំបូន្មាន​របស់​ទ្រង់​ទេ

14. គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថានក៏​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង​វិញ

15. ទ្រង់​ក៏​ព្រម​ប្រទាន​តាម​សេចក្ដី​សំណូម​របស់​គេតែ​ទ្រង់​ឲ្យ​មាន​សេចក្ដី​ក្រៀម​ស្ងួត​នៅ​ក្នុង​ចិត្ត​គេ​វិញ

ទំនុក‌ដំកើង 106