29. គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ដោយសារអំពើរបស់គេហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ
30. គ្រានោះ ភីនេហាសក៏ក្រោកឡើងសំរេចទោសដល់គេរួចការប្រហារជីវិតនោះក៏អាក់ខានទៅ
31. ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាសដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។
32. ៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀតការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរដោយព្រោះគេ
33. ដ្បិតគេបានរំអុកដល់ចិត្តលោកហើយបបូរមាត់លោកបាននិយាយឥតបើគិត។
34. ៙ គេក៏មិនបានបំផ្លាញសាសន៍ដទៃទាំងប៉ុន្មានដូចជាព្រះយេហូវ៉ាបានបង្គាប់ដែរ
35. គឺគេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ
36. ក៏គោរពប្រតិបត្តិដល់រូបព្រះរបស់សាសន៍ដទៃទាំងនោះដែរជាការដែលត្រឡប់ជាអន្ទាក់ដល់គេ