19. ៙ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែបហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ
20. គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ
21. គេបានភ្លេចព្រះដែលជួយសង្គ្រោះគេជាព្រះដែលបានធ្វើការយ៉ាងធំសំបើមនៅស្រុកអេស៊ីព្ទ
22. គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំនិងការគួរស្ញែងខ្លាចនៅត្រង់សមុទ្រក្រហម
23. ដូច្នេះ ទ្រង់បានមានព្រះបន្ទូលថានឹងបំផ្លាញគេបង់ប៉ុន្តែម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញក្រែងទ្រង់បំផ្លាញគេមែន។
24. ៙ អើ គេបានមើលងាយស្រុកដ៏សប្បាយនោះគេមិនបានជឿព្រះបន្ទូលទ្រង់ទេ
25. គឺបានរទូរទាំនៅក្នុងត្រសាលគេវិញឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ
26. ដូច្នេះ ទ្រង់ក៏លើកព្រះហស្តឡើងស្បថនឹងគេថាទ្រង់នឹងឲ្យគេដួលនៅក្នុងទីរហោស្ថាន
27. ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងកំចាត់កំចាយគេឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។
28. ៙ គេក៏បានទៅភ្ជាប់ខ្លួននឹងព្រះបាល-ពេអរហើយបានបរិភោគអស់ទាំងគ្រឿងបូជាដែលថ្វាយដល់រូបព្រះឥតជីវិត
29. គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ដោយសារអំពើរបស់គេហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ
30. គ្រានោះ ភីនេហាសក៏ក្រោកឡើងសំរេចទោសដល់គេរួចការប្រហារជីវិតនោះក៏អាក់ខានទៅ
31. ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាសដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។
32. ៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀតការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរដោយព្រោះគេ
33. ដ្បិតគេបានរំអុកដល់ចិត្តលោកហើយបបូរមាត់លោកបាននិយាយឥតបើគិត។
34. ៙ គេក៏មិនបានបំផ្លាញសាសន៍ដទៃទាំងប៉ុន្មានដូចជាព្រះយេហូវ៉ាបានបង្គាប់ដែរ
35. គឺគេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ
36. ក៏គោរពប្រតិបត្តិដល់រូបព្រះរបស់សាសន៍ដទៃទាំងនោះដែរជាការដែលត្រឡប់ជាអន្ទាក់ដល់គេ