ទំនុក‌ដំកើង 106:16-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. គេ​ក៏​មាន​សេចក្ដី​ច្រណែន​នឹង​ម៉ូសេនៅ​ក្នុង​ទី​ដំឡើង​ត្រសាលហើយ​នឹង​អើរ៉ុន ដែល​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ដែរ

17. នោះ​ផែនដី​ក៏​ប្រេះ​ហា ស្រូប​យក​ដាថាន​ទៅហើយ​គ្រប​លើ​អ័ប៊ីរ៉ាម និង​ពួក​គាត់

18. មាន​ភ្លើង​ឆេះ​ឡើង​ក្នុង​ពួក​គេអណ្តាត​ភ្លើង​នោះ​ក៏​បញ្ឆេះ​មនុស្ស​អាក្រក់​ទៅ។

19. ៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ត្រង់​ភ្នំ​ហោរែបហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​រូប​សិត​នោះ

20. គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ប្តូរ​ព្រះ​ដ៏​ជា​សិរី‌ល្អ​នៃ​គេឲ្យ​បាន​ជា​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ​វិញ

21. គេ​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​គេជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំបើម​នៅ​ស្រុក​អេស៊ីព្ទ

22. គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំនិង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​ត្រង់​សមុទ្រ​ក្រហម

23. ដូច្នេះ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ​បង់ប៉ុន្តែ​ម៉ូសេ ជា​អ្នក​រើស​តាំង​របស់​ទ្រង់លោក​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ក្នុង​ដំណើរ​រំលង​នោះដើម្បី​នឹង​បង្វែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញក្រែង​ទ្រង់​បំផ្លាញ​គេ​មែន។

24. ៙ អើ គេ​បាន​មើល‌ងាយ​ស្រុក​ដ៏​សប្បាយ​នោះគេ​មិន​បាន​ជឿ​ព្រះ‌បន្ទូល​ទ្រង់​ទេ

25. គឺ​បាន​រទូ‌រទាំ​នៅ​ក្នុង​ត្រសាល​គេ​វិញឥត​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

26. ដូច្នេះ ទ្រង់​ក៏​លើក​ព្រះ‌ហស្ត​ឡើង​ស្បថ​នឹង​គេ​ថាទ្រង់​នឹង​ឲ្យ​គេ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន

ទំនុក‌ដំកើង 106