16. គេក៏មានសេចក្ដីច្រណែននឹងម៉ូសេនៅក្នុងទីដំឡើងត្រសាលហើយនឹងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ
17. នោះផែនដីក៏ប្រេះហា ស្រូបយកដាថានទៅហើយគ្របលើអ័ប៊ីរ៉ាម និងពួកគាត់
18. មានភ្លើងឆេះឡើងក្នុងពួកគេអណ្តាតភ្លើងនោះក៏បញ្ឆេះមនុស្សអាក្រក់ទៅ។
19. ៙ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែបហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ
20. គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ
21. គេបានភ្លេចព្រះដែលជួយសង្គ្រោះគេជាព្រះដែលបានធ្វើការយ៉ាងធំសំបើមនៅស្រុកអេស៊ីព្ទ
22. គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំនិងការគួរស្ញែងខ្លាចនៅត្រង់សមុទ្រក្រហម
23. ដូច្នេះ ទ្រង់បានមានព្រះបន្ទូលថានឹងបំផ្លាញគេបង់ប៉ុន្តែម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញក្រែងទ្រង់បំផ្លាញគេមែន។
24. ៙ អើ គេបានមើលងាយស្រុកដ៏សប្បាយនោះគេមិនបានជឿព្រះបន្ទូលទ្រង់ទេ
25. គឺបានរទូរទាំនៅក្នុងត្រសាលគេវិញឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ