23. ឯមនុស្សគេចេញមកឯកិច្ចធុរៈរបស់ខ្លួនហើយក៏ធ្វើការដរាបដល់ល្ងាច
24. ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញាផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត
25. នុ៎ះន៍ សមុទ្រដ៏ធំ ហើយទូលាយនៅក្នុងទឹកនោះមានរបស់រវើកឥតគណនាជាសត្វទាំងតូចទាំងធំ
26. ក៏មាននាវាបើកទៅមកហើយមានសត្វធំសំបើម ដែលទ្រង់បានបង្កើតឲ្យលេងក្នុងទឹក
27. គ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេល
28. ទ្រង់ក៏ប្រទានឲ្យ ហើយវាទទួលយកកាលទ្រង់លាព្រះហស្តទៅនោះវាបានឆ្អែតដោយរបស់ល្អ
29. កាលទ្រង់លាក់ព្រះភក្ត្រ នោះវាបានថប់ព្រួយវិញកាលទ្រង់ដកយកដង្ហើមចេញ នោះវាក៏ស្លាប់ហើយត្រឡប់ទៅជាធូលីដីវិញ
30. ទ្រង់ចាត់ព្រះវិញ្ញាណរបស់ទ្រង់ទៅ នោះវាកើតឡើងទ្រង់កែប្រែផែនដីឡើងជាថ្មី
31. សូមឲ្យសិរីល្អនៃព្រះយេហូវ៉ានៅជាប់ជានិច្ចសូមឲ្យព្រះយេហូវ៉ាបានរីករាយឡើងដោយសារស្នាដៃទ្រង់
32. កាលណាទ្រង់ក្រឡេកទតមកផែនដី នោះផែនដីក៏ញ័រកាលណាទ្រង់ពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង
33. កាលនៅមានជីវិតនៅឡើយនោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាបកាលទូលបង្គំមាននៅៗឡើយនោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ
34. សូមឲ្យសេចក្ដីនឹកជញ្ជឹងរបស់ទូលបង្គំបានផ្អែមត្រចៀកដល់ទ្រង់ទូលបង្គំនឹងរីករាយក្នុងព្រះយេហូវ៉ា
35. សូមឲ្យពួកអ្នកមានបាបសូន្យចេញពីផែនដីទៅហើយកុំឲ្យមានមនុស្សអាក្រក់នៅសល់ឡើយចូរសរសើរដល់ព្រះយេហូវ៉ា ព្រលឹងអញអើយចូរសរសើរដល់ព្រះយេហូវ៉ាចុះ។